ក្រុមហ៊ុន

ផ្តើមនៅប្រទេសជប៉ុន
Cats.com គឺជាក្រុមហ៊ុនជប៉ុនមួយដែលបង្កើតឡើងនៅឆ្នាំ១៩៩៩ នៅប្រទេសជប៉ុន ដោយលោក Mr. Naoyuki Moriya និងអ្នកស្រី Ms. Yukiko Moriya Cats.com បានស្រាវជ្រាវ
រកឃើញ ហើយផលិតនូវផលិតផលទាក់ទងនឹងសុខភាព សម្រស់ ជាច្រើនមុខនៅក្នុងប្រទេសជប៉ុន។ ដោយមើលឃើញអំពីសក្តានុពលនៃទីផ្សារចំពោះផលិតផល
ទាក់ទងនឹងសុខភាព និងសម្រស់ Cats.com បានសម្រេចធ្វើ
ការចែកចាយនូវផលិតផលរបស់ខ្លួនមកកាន់ទីផ្សារក្រៅប្រទេស និងអន្តរជាតិ តាមរយះប្រព័ន្ធទីផ្សារមួយដែលហៅថា ប្រព័ន្ធ
ទីផ្សារបណ្តាញ (Network Marketing)
លោក Mr. Naoyuki Moriya និងអ្នកស្រីMs. Yukiko Moriya

ការពង្រីកមកប្រទេសថៃ
នៅក្នុងឆ្នាំ ២០០៩ ដោយមានការសហការពីលោក Mitsushige Nakamichi ជាអ្នកជំនួញជនជាតិជប៉ុនម្នាក់ ដែលមានក្រុមហ៊ុន
ជាច្រើននៅក្នុងប្រទេសថៃ Cats.com បានធ្វើការ​ពង្រីកវិសាស
ភាពក្រុមហ៊ុនរបស់ខ្លួនមកទីក្រុងបាងកកប្រទេសថៃហើយបន្ទាប់
មកពង្រីកបាន ៥សាខាផ្សេងទៀតនៅតាមខេត្តធំៗនៅ
ប្រទេសថៃ ដូចជា ខេត្តកូរ៉ាត់ ខេត្តកុនគេន ខេត្តម៉ុខដាហាន់ ខេត្តឈៀងម៉ៃ និងខេត្តហាត់យ៉ៃ និងហាងចំនួន ១៥៣ ទៀតក្នុងរយះពេលតែ២ឆ្នាំប៉ុណ្ណោះ ។

លោក Mitsushige Nakamichi


ការពង្រីកមកប្រទេសកម្ពុជា និងប្រទេសដទៃទៀត
នៅក្នុងពាក់កណ្តាលឆ្នាំ ២០១១ មានថ្នាក់ដឹកនាំក្នុងអាជីវកម្ម
បណ្តាញទីផ្សារនៅក្នុងប្រទេសកម្ពុជាមួយក្រុម នឹងជាថ្នាក់ដឹកនាំ
នៅក្នុងក្រុមហ៊ុន ជីអ៊ឹមភី ខេមបូជា (GMPCambodia Co., Ltd) បានធ្វើដំនើរទៅប្រទេសថៃ ហើយបានចរចារ និងសហការ
ជាមួយក្រុមហ៊ុន Cats.com មកពង្រីកសាខាក្រុមហ៊ុន​នៅក្នុង
ប្រទេសកម្ពុជាដោយផ្ទាល់តែម្តង​(ក្រុមហ៊ុនមកវិនិយោគ
ដោយផ្ទាល់មិនមានការលក់សិទ្ធបន្តឡើយ)។



ហេតុអ្វីបានជាក្រុមហ៊ុន Cats.com មានការរីកចំរើនលឿនគួរឲកត់សំគាល់?
យើងសង្កេតឃើញថា Cats.com បន្ទាប់ពីការចាប់ផ្តើមនៅក្នុង
ប្រទេសជប៉ុន ក៏ដូចជាការចាប់ផ្តើមនៅក្នុងប្រទេសថៃ មានសន្ទុះ
ទៅមុខយ៉ាងខ្លាំងទាំងក្នុងការលក់ផលិតផល និងទាំងក្នុងការ
ពង្រីកសមាជិក។

មានមូលហេតុចំបងពីរយ៉ាងដែលធ្វើឲក្រុមហ៊ុននេះរីកចំរើនលឿន៖
គ្រប់ផលិតផលរបស់ Cats.com សុទ្ធតែមានគុណភាពខ្ពស់ មាន
ការទទួលស្គាល់ពីស្ថាប័នកំពូលៗដែលទាក់ទងនឹងសុខភាពសម្រស់
នៅក្នុងប្រទេសជប៉ុន និងមានការនិយមប្រើប្រាស់យ៉ាងច្រើនពី
មនុស្សទូទៅ ហើយផលិតផលទាំងនោះមានតំលៃសមរម្យ​ ស្របតាមគុណភាពរបស់វា។

ក្រុមហ៊ុន Cats.com បានផ្តល់នូវគំរោងប្រាក់ចំនេញដល់អតិថិជន ដែលអតិថិជននីមួយៗ ក្រៅពីបានទទួលនូវសុខភាពល្អ សម្រស់
ស្អាតហើយអាចមានប្រាក់ចំនូលថែមទៀតបន្ទាប់ពីបានសហការ
ជាសមាជិកជាមួយក្រុមហ៊ុនCats.com នេះ។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុន Cats.com បានផ្តល់ឲកាសដល់សមាជិកជាច្រើនដើម្បី
ក្លាយជាអ្នកមាន ហើយជាក់ស្តែង មានសមាជិកជាច្រើននាក់
ទទួលនូវប្រាក់ចំនេញប្រចាំខែ ហើយកែប្រែជីវភាពរបស់
គេឲកាន់តែធូរធារ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

No comments: